ចង់ដឹងចម្រៀងយើងស្ដាប់មានចម្លងភ្លេងពីខាងណាឬអត់ សាកមុខងារនេះលើ iPhone

មុខងារ Music Recognition របស់ Shazam គឺជាកម្មវិធីដែលអាចកំណត់អត្តសញ្ញាណតន្ត្រីដោយផ្អែកលើគំរូខ្លីៗដែលគ្រាន់តែចាក់បន្តិច វានឹងចាប់សំឡេងតាមមីក្រូហ្វូនលើឧបករណ៍ហើយរាវរកបទចម្រៀងនោះតែម្ដង។ ដើម្បីប្រើមុខងារ Music Recognition របស់ Shazam៖ – បញ្ចូលមុខងារ Sound Recognition ចូលទៅមកកាន់ Control Center – Setting > Control Center > ចុច Add បញ្ចូលមុខងារ Music Recognition – បន្ទាប់មកបើចម្រៀងណាមួយ រួចអូស Control Center ចុះរួចចុចលើ Music Recognition – នោះ Shazam នឹងចាប់ផ្ដើមរាវរកចម្រៀង បើឃើញឬមិនឃើញវានឹងលោតប្រាប់អ្នក៕